Samdech Techo and Samdech Kittipritthbandit…

by | Feb 10, 2022 | News

For more details, please kindly click on Read More, thank you so much!

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកថវិកា២០លានរៀល និងគ្រឿងឧបភោគបរិភោគ ជូនដល់ឧត្តមសេនីយ៍ទោ ងិន សំអាន អនុប្រធានតុលាការយោធា ដែលកំពុងសំរាកព្យាបាលជំងឺនៅគេហដ្ឋាន(ភ្នំពេញ)៖ លោក មួន សារ៉ន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខអំពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជំនួយឧបត្ថម្ភជាថវិកាចំនួន២០លានរៀល មី២០កេះ ត្រីខ ៥កេះធំ ទឹកស៊ីអ៊ីវ១០យួរ ទឹកត្រី១០យួរ ដល់ឧត្តមសេនីយ៍ទោ ងិន សំអាន អនុប្រធានស្ថាប័នតុលាការយោធា ក្រសួងការពារជាតិ ដែលកំពុងសំរាកព្យាបាលជំងឺ នៅគេហដ្ឋាន ស្ថិតនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រយៈពេល៦ខែមកហើយ។លោក មួន សារ៉ន បានពាំនាំនូវក្តីនឹករលឹក និងការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ឧត្តមសេនីយ៍ទោ ងិន សំអាន និងក្រុមគ្រួសារ ក៏ដូចជាអតីតយុទ្ធជនទាំងអស់ផងដែរ និងបានថ្លែងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងដាស់តឿនរូបលោក ឱ្យពិនិត្យជាប់ប្រចាំលើជីវភាព ការរស់នៅរបស់អតីតយុទ្ធជន និងបានគូសបញ្ជាក់ថា «សម្តេចទាំងទ្វេលោកនឹករលឹក និងគិតគូរចំពោះសុខទុក្ខបងប្អូនអតីតយុទ្ធជនរបស់យើងជាប់ជានិច្ច»។ក្រុមគ្រួសារ ឧត្តមសេនីយ៍ទោ ងិន សំអាន សូមគោរព ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ ផ្តាំផ្ញើសួរទុក្ខ និងផ្តល់ជំនួយជាថវិកា និងសំភារៈ តាមរយៈលោក មួន សារ៉ន និង ឧកញ៉ា លី ឃុនថៃ ព្រមទាំងគោរពជូនពរសម្តេចទាំងទ្វេរ បុត្រា បុត្រី ព្រមទាំងចៅៗ ជាទីស្រលាញ់ ជួបប្រទះ ពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕http://freshnewsasia.com/…/230218-2022-02-04-09-23-07.html

Samdech Techo and Samdech Kittipritthbandit Distribute 20 Million Riels and Foodstuffs to Major General Ngin Sam An, Deputy Chief of Military Court (Phnom Penh): Mr. Muon Saran, Personal Adviser to Samdech Techo Hun Sen and Secretary of State of the Ministry of Interior, and Tycoon Ly Khun Thai, Personal Adviser to Samdech Techo Hun Sen, Prime Minister of Cambodia, paid a courtesy call on Samdech Techo Hun Sen, Prime Minister of Cambodia. And Samdech Kittipritthbandit Bun Rany Hun Sen, President of the Cambodian Red Cross and 20 million Riels, 20 boxes of noodles, 5 boxes of fish, 10 bags of soy sauce, 10 bags of fish sauce to General Ngin Sam An, Deputy Chief of Military Court, Ministry of National Defense Who has been receiving medical treatment at home in Trea 3 Village, Sangkat Stung Meanchey 1, Khan Meanchey, Phnom Penh for 6 months. Mr. Muon Saran conveyed the condolences and attention of Samdech Techo Hun Sen and Samdech Kittipritthbandit to Major General Ngin Sam An and his family, as well as all veterans, and stated that Samdech Techo and Samdech Kittipritthbandit The dean always reminded him to check the living conditions of the veterans and emphasized that “both Samdech misses and cares for the well-being of our veterans always.” The family of Major General Ngin Sam An would like to thank Samdech Techo Hun Sen and Samdech Kittipritthbandit for their attention, visit and financial assistance and materials through Mr. Muon Saran and Tycoon Ly Khun Thai. Blessings of Samdech, both sons, daughters and beloved grandchildren, meet the four blessings of the Buddha, age, class, happiness, strength, do not be lazy.

洪森總理和夫人指派兩位顧問代表 向居家養病的軍事法院副院長移交生活物資(金邊訊) 洪森總理顧問兼內政部國務秘書穆萨伦與洪森總理顧問李坤泰勛爵攜洪森總理及文拉妮親王捐贈的物資,移交予正在居家養病的國防部軍事法院副院長颜森安。此次捐贈的物資有2000萬柬幣現金、20箱速食麵、5大箱魚罐頭、10打醬油、10打魚露。颜森安在金邊棉芷區宋仁芷一分區的住家養病已有半年的時間。兩位顧問轉達了洪森總理及文拉妮親王對颜森安及其家屬的親切問候。他說,洪森總理及文拉妮親王時常提醒他要關注退伍軍人的生活,並強調洪森總理及文拉妮親王始終關心所有退伍軍人的福祉。颜森安及其家屬通過穆萨伦和李坤泰勛爵,向洪森總理及文拉妮親王表達了感謝之情。祝願洪森總理及文拉妮親王和子孫們永享佛教四福: 長壽、富貴、健康、聰慧。https://cc-times.com/posts/16958