Svg Vector Icons : http://www.onlinewebfonts.com/icon

This event has passed.

Lok Oknha Ly Kunthai, Chairman of Cambodia Footwear Association, ,Vice Chairman of the Board and representatives of the members attended in the dissemination workshop on the implementation of the Cambodia-Republic of Korea Free Trade Agreement.

November 25, 2022

thumbnail

ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២

លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងសមាជិក សមាជិកា អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) សម្រាប់ការនាំចេញ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីបើកកម្មវិធីដោយ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។

គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) នេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ និងចាត់ចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕

2022年11月24日上午

柬埔寨鞋業商會會長李坤泰勛爵和部級領導及其會員代表前往商務部出席柬埔寨-韓國出口自由貿易協定(CKFTA),由商務部長班蘇薩閣下主持開場。

應提的是,柬埔寨-韓國出口自由貿易協定(CKFTA)於2021年10月26日通過視頻正式簽署,將於2022年12月1日生效。