Close
  • MON - FRI (8AM - 5PM)

    SATURDAY (8AM - 12PM)

  • MAIL US

    cfainfo@cambodia-footwear.org
    channara@cambodia-footwear.org

  • PHONE US

    (+855) 98 329 222

The Question and answer Of Postponement Of Khmer New Year Holidays In 2020

សេចក្ដីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០។ សូមបងប្អូនសាធារណៈជនមេត្តាជ្រាប។

ទន្ទឹមនឹងការចេញសេចក្តីជូនដំណឹងនេះមានបងប្អូនមួយចំនួនបានលើកជាសំនួរថា៖

Q1- បើរោងចក្របានព្យួរ បិទសកម្មភាព ហើយកម្មករបានទៅដល់ផ្ទះអស់ហើយតើធ្វើយ៉ាងម៉េច?

ចម្លើយ៖ សូមបន្តអនុវត្តតាមស្មារតីនៃលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារបស់ក្រសួង ឬមន្ទីរការងារ រហូតដល់ចប់រយៈពេលព្យួរកិច្ចសន្យាការងារ។

Q២-បើបងប្អូនកម្មករនៅតែចង់ឈប់ ហើយសុំច្បាប់រោងចក្រតើរោងចក្រធ្វើយ៉ាងម៉េច?

ចម្លើយ៖ បើមានពាក្យសុំច្បាប់ត្រឹមត្រូវ រោងចក្រអាចឱ្យគាត់ឈប់ ដោយកាត់ចេញពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំចំនួន១៨ថ្ងៃ របស់គាត់។

ប៉ុន្តែខ្ញុំសូមធ្វើការអំពាវនាវ និងសំណូមពរថាដល់បងប្អូនទាំងអស់មេត្តាជ្រាបថា តាមការវាយតម្លៃផ្នែកបច្ចេកទេសវិជ្ជសាស្រ្ត ក្នុងដំណាក់កាលនេះ ប្រសិនជាបងប្អូនចង់ជួយគ្រួសារ ស្រឡាញ់ខ្លួនឯង និងស្រឡាញ់គ្រួសារ បងប្អូនត្រូវបន្តការងារធម្មតា។ រដ្ឋនឹងសងថ្ងៃឈប់ចូលឆ្នាំនេះវិញចំនួន ៥ថ្ងៃនៅពេលកូវីដចប់។

Q៣-តើការធ្វើការងារនៅថ្ងៃទី ១៣, ១៤, ១៥, និង១៦ ខែមេសានេះ គឺជាការធ្វើការងារធម្មតាឬ?

ចម្លើយ៖ តាមរយៈសេចក្តីសំរេចរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួង នោះ ថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ឆ្នាំនេះ ត្រូវបាន ច្បាប់ចាត់ទុកជាថ្ងៃធ្វើការធម្មតា មានប្រាក់ឈ្នួល ១០០% ដូចថ្ងៃធម្មតា។ (ប៉ុន្តែនៅថ្ងៃខាងមុខ ប្រសិនជារដ្ឋកំណត់យករយៈពេលណាមួយឱ្យឈប់ ៥ថ្ងៃ សងថ្ងៃចូលឆ្នាំ ហើយប្រសិនជាក្នុងអំឡុងពេល ៥ថ្ងៃនោះរោងចក្រឱ្យកម្មករនិយោជិតធ្វើការ នោះរោងចក្រត្រូវបង់ប្រាក់ឈ្នួលលើស ១០០%)។