Close
  • MON - FRI (8AM - 5PM)

    SATURDAY (8AM - 12PM)

  • MAIL US

    cfainfo@cambodia-footwear.org
    channara@cambodia-footwear.org

  • PHONE US

    (+855) 98 329 222

ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃសមាគមស្បែកកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ

ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃសមាគមស្បែកកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ដែលអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២:០០ និង១២នាទី ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់ដ៏ធំធេងនូវពុទ្ធសាសនិកមួយរូបដែលប្រកបដោយសេចក្តីបរិសុទ្ធក្នុងព្រះពុទ្ធសាសនា និងជាការបាត់បង់នូវមាតា មាតា​ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានបីបាច់ថែរក្សាក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ដល់កូនចៅ អោយក្លាយជាពលរដ្ឋល្អ ជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគ្រប់វិស័យ។

ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃសមាគមស្បែកជើងកម្ពុជា សូមឧទ្ទិសបួងសួង សូមវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិវឌ្ឍនា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។